ថ ្លៃសោហ៊ ុយ នងិ របៀបជះិ យានជនំ ិ
កាត និងកម្មវិធីអាន Hop Fastpass
ម៉ាស៊ីនលក់សំបុត្រ
ផ្លាកសញ្ញាឈប់ឡានក្រុង
សញ្ញាស្ថានីយ៍រថភ្លើង MAX
សូមស្វាគមន៍ការឡើងមកដល់លើយានជំនិះ!
រៀបចំគម្រោងធ្វើដំណើររបស់អ្នក
រៀបចំគម្រោងធ្វើដំណើររបស់អ្នកនៅលើគេហទំព័រ trimet.org ដើម្បីទទួលបានគម្រោងធ្វើដំណើរដែលមានការណែនាំជាជំហានៗ និងព័ត៌មានពិតប្រាកដនៃការមកដល់។ ឬទាក់ទងមកយើងតាមទូរស័ព្ទលេខ 503-238-7433 ដើម្បីពិភាក្សាជាមួយអ្នករៀបចំគម្រោងធ្វើដំណើរពីម៉ោង 7:30 ព្រឹកដល់ម៉ោង 7:30 ល្ងាចរៀងរាល់ថ្ងៃ។
ការបង់ថ្លៃរបស់អ្នក
អ្នកអាចបង់ថ្លៃ TriMet របស់អ្នកដោយប្រើ Hop Fastpass ទូរស័ព្ទរបស់អ្នក ឬសាច់ប្រាក់។
ប្រើប្រាស់ Hop Card៖ ទៅយក Hop Card ដែលអាចបញ្ចូលទឹកប្រាក់បានពីហាងមួយក្នុងចំណោមហាងលក់គ្រឿងទេស ហាងលក់ទំនិញ និងឱសថស្ថានជាង 500 កន្លែង។ បញ្ចូលទឹកប្រាក់ទៅក្នុងកាតរបស់អ្នកនៅហាង ឬនៅលើគេហទំព័រ កម្មវិធី ឬលេខខ្សែទូរស័ព្ទបន្ទាន់ Hop។ ប៉ះលើកម្មវិធី Hop ពណ៌បៃតងនៅស្ថានីយ៍រថភ្លើង ឬនៅលើឡានក្រុងរាល់ពេលដែលអ្នកឡើងជិះ ឬផ្ទេរ។
ការប្រើប្រាស់ទូរស័ព្ទរបស់អ្នក៖ ទិញសំបុត្រធ្វើដំណើរសម្រាប់មនុស្សធំបានភ្លាមៗដោយគ្រាន់តែប៉ះ លើទូរស័ព្ទរបស់អ្នកនៅលើកម្មវិធី Hop ពណ៌បៃតងដោយប្រើ Apple Pay, Google Pay ឬ Samsung Pay។ ឬទាញយកកម្មវិធី Hop app ហើយទទួលបានប័ណ្ណ Hop Card និម្មិត ដើម្បីទិញយកថ្លៃឈ្នួលជិះយានជំនិះសម្រាប់មនុស្សពេញវ័យ ពលរដ្ឋមានកិត្តិយស ឬយុវជន និងរកបានសំបុត្រជិះឥតគិតថ្លៃប្រចាំខែនៅពេលអ្នកជិះយានជំនិះ។
ការប្រើប្រាស់សំបុត្រ Hop៖ សំបុត្រ Hop 2 ម៉ោងកន្លះ និង 1 ថ្ងៃអាចរកទិញបានពីម៉ាស៊ីនលក់សំបុត្រនៅស្ថានីយ៍ MAX និង WES។ ត្រូវតែប៉ះសំបុត្រ Hop នៅលើកម្មវិធីអាន Hop ពណ៌បៃតងរាល់ពេលដែលអ្នកឡើងជិះ ឬផ្ទេរ។
សាច់ប្រាក់៖ សំបុត្រចំនួន 2½-ម៉ោង ឬប័ណ្ណជិះពេញ 1 ថ្ងៃ អាច រកទិញបាន នៅពេលឡើង ជិះឡានក្រុងដោយប្រើសាច់ប្រាក់ (តែការផ្លាស់ប្ដូរពិតប្រាកដប៉ុណ្ណោះ)។
ការប៉ះ និងការទទួលយកប័ណ្ណអនុញ្ញាត
បើអ្នកបង់ប្រាក់ជាមួយ Hop Card ឬតាមទូរស័ព្ទរបស់អ្នក អ្នកត្រូវតែប៉ះ លើកម្មវិធីអាន Hop ពណ៌បៃតង ដើម្បីធ្វើឱ្យសំបុត្រធ្វើដំណើររបស់អ្នកមានសុពលភាពគ្រប់ពេលដែលអ្នកជិះ ឬផ្ទេរ។ មិនគិតប្រាក់ទេរាល់ពេលដែលអ្នកប៉ះ។ នៅពេលប៉ះលើកដំបូង គិតប្រាក់សម្រាប់សំបុត្រធ្វើដំណើរ 2 ម៉ោងកន្លះ។ បើអ្នកប៉ះម្តងទៀត គិតប្រាក់ម្តងទៀត នោះសំបុត្ររបស់អ្នកនឹងមានសុពលភាពសម្រាប់ថ្ងៃបម្រើសេវាកម្មនៅសល់ (អ្នកនឹងទទួលបានប័ណ្ណអនុញ្ញាតប្រចាំថ្ងៃ) ។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ប័ណ្ណ Hop Card ឬ Hop Card និមិ្មតនៅលើទូរសព្ទរបស់អ្នក អាចក៏អាចរកបានផងដែរនូវសំបុត្រជិះឥតគិតថ្លៃប្រចាំខែនៅពេលអ្នកជិះយានជំនិះ។ ស្វែងយល់បន្ថែម និងស្វែងរកកន្លែងដែលទទួលបានកាតនៅលើគេហទំព័រ myhopcard.com។
មានសំបុត្រធ្វើដំណើរ ឬទូរស័ព្ទរបស់អ្នកជាភស្តុតាងបញ្ជាក់ពីការបង់ប្រាក់ ដើម្បីចៀសវាងការផាកពិន័យរហូតដល់ 250 ដុល្លារ ឬដកចេញពីប្រព័ន្ធសេវាដឹកជញ្ជូនសាធារណៈ។
តម្លៃ
មានសុពលភាពនៅលើរថយន្ដក្រុង TriMet, MAX Light Rail, WES Commuter Rail, Portland Streetcar និងសេវាកម្ម C-TRAN (លើកលែងតែ C-TRAN Express)។
សំបុត្រ 2½ ម៉ោង | ទទួលបានសំបុត្រ (ជិះដោយឥតគិតថ្លៃ) បន្ទាប់ពីចំណាយហើយ | ||
---|---|---|---|
សំបុត្រជិះ ពេញមួយថ្ងៃ | សំបុត្រជិះ ពេញមួយខ | ||
មនុស្សពេញវ័យ អាយុ 18‒64 ឆ្នាំ |
$2.50 | $5 | $100 |
ពលរដ្ឋ និងយុវជនដែលគេផ្តល់កិត្តិយស អាយុ 65+ មានកម្មវិធី Medicare ឬមានពិការភាព |
$1.25 | $2.50 | $28 |
យុវវ័យ៖ អាយុ 7–17 ឆ្នាំ និងសិស្សរៀននៅវិទ្យាល័យ ឬកំពុងបន្តការសិក្សា GED (ទាមទារភស្តុតាងនៃភាពមានសិទ្ធិទទួលសម្រាប់អាយុ 15‒17 ឆ្នាំ និងសិស្សវិទ្យាល័យ/GED ព័ត៌មានលម្អិតមាននៅ trimet.org/youth ។ ពលរដ្ឋកិត្តិយស៖ ជនមានប្រាក់ចំណូលទាប ជនមានអាយុ 65+ ឆ្នាំ ជនប្រើប្រាស់កម្មវិធី Medicare ឬមានពិការភាព (ទាមទារភស្តុតាងនៃភាពមានសិទ្ធិទទួលបាន ព័ត៌មានលម្អិតមាននៅ trimet.org/honored។ |
ការឡើងជិះរថយន្តក្រុង ឬរថភ្លើង
នៅចំណតរថយន្តក្រុង: ទៅដល់ចំណតរបស់អ្នកឲ្យបានប៉ុន្មាននាទីមុន ហើយរង់ចាំនៅលើចិញ្ចើមផ្លូវដែលប្រតិបត្តិករអាចមើលឃើញអ្នកបាន។ ត្រូវធានាឲ្យប្រាកដថាអ្នកត្រៀមសោហ៊ុយអ្នករួចរាល់មុនពេលឡើងជិះ។ មិនត្រូវឆ្លងផ្លូវនៅចំពីមុខរថយន្តក្រុងឡើយលុះត្រាតែវាត្រូវបានបញ្ឈប់នៅពេលមានភ្លើងក្រហម។
នៅស្ថានីយ៍ MAX/WES: សញ្ញានៅស្ថានីយ៍បង្ហាញអ្នកកន្លែងដែលត្រូវរង់ចាំ និងពេលដែលរថភ្លើងបន្ទាប់នឹងមកដល់។ រង់ចាំរថភ្លើងនៅពីក្រោយឥដ្ឋកំពីកកំពកព៌ណសលើផ្ទៃដី។ ឈប់ហើយមើលសងខាងមុនពេលឆ្លងកាត់គន្លងនោះហើយប្រើប្រាស់តែកន្លែងសម្រាប់ឆ្លងដែលត្រូវបានគេកំណតតែប៉ុណ្ណោះ។
ការចូលប្រើប្រាស
រាល់គ្រប់យានជំនិះ TriMet ទាំងអស់សុទ្ធតែត្រូវបានបំពាក់ទៅ ដោយផ្លូវជម្រាលសម្រាប់ឡើងជិះសម្រាប់អ្នកដំណើរឡើងជិះរបស់យើងដែលប្រើប្រាស់ឧបករណ៍សម្រាប់ចល័ត
តើមានឃើញអ្វីមួយមែនទេ? សូមនិយាយអ្វីម៉្យាងមក។
ប្រសិនបើអ្នកបានឃើញអាកប្បកិរិយាគួរឲ្យសង្ស័យ ឬកញ្ចប់គួរឲ្យសង្ស័យ សូមប្រាប់បុគ្គលិក TriMet ឬហៅទូរស័ព្ទ ឬផ្ញើសារទៅកាន់លេខ 9-1-1។
ហាមជក់បារ
យើងមិនអនុញ្ញាតឲ្យជក់បារីប្រភេទណាក៏ដោយពេលកំពុងជិះរថយន្តក្រុង និងរថភ្លើង ឬនៅលើបរិវេណអចលនទ្រព្យ TriMet រួមទាំងកន្លែងសំចតរង់ចាំផងដែរ។
អរគុណសម្រាប់ការជិះ TriMet!
ព័ត៌មាននេះគឺមានជាទម្រង់ផ្សេងដទៃទៀតសម្រាប់ជនពិការ។ សូមហៅទៅកាន់លេខ 503-238-7433 ឬ TTY 7-1-1។